ពេជ្រ ម្ទេសខ្មាំង និង អាំង សំអាត អាចផ្តួលថៃបានទេនៅថ្ងៃទី២២ នេះ?

នូ មករា July 20, 2016


ភ្នំពេញ៖ ពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡាដែលពុំធ្លាប់ប្រកួតចាញ់អ្នកប្រដាល់ថៃនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ចាស់វស្សារបស់ថៃឈ្មោះPhun Sawath ដោយពួកគេនឹងប្រកួតគ្នាលើសង្វៀន SEA TV នៅយប់ថ្ងៃទី២២ ខែកក្កដានេះ សម្រាប់ប្រភេទទម្ងន់៥៤គីឡូក្រាម។

អ្នកប្រដាល់ថៃរូបនេះបានបង្ក្រាបអ្នកប្រដាល់កម្ពុជាអស់ជាច្រើនហើយសូម្បីតែជើងខ្លាំង សែន រ៉ាឌី មកពីក្លិបអប្សរាគុនខ្មែរក៏ចាញ់អ្នកប្រដាល់រូបនេះដែរ ដោយគេមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៦៨ដង ចាញ់៥ដង ។

Pich-mteskhmaing-Phun-Sawath-[800x600]

ចំពោះអ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងវិញមុននឹងគេជាប់ជាអ្នកប្រដាល់សាកលជម្រើសជាតិនោះ គេក៏ជាអ្នកប្រដាល់គុនបូរាណខ្មែរដ៏ល្អមួយរូប ដោយពូកែប្រើកណ្ដាប់ដៃ ហើយការគេចចេញពីការវាយប្រហាររបស់គូប្រកួតគឺជាស្នៀតដ៏អស្ចារ្យរបស់គេ។ គេមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៧៦ដង ចាញ់៥ដង និង ស្មើពិន្ទុ ១ ដង ។ អាចនិយាយបានថានេះជាជំនួបដ៏អស្ចារ្យមួយរវាងអ្នកខ្លាំង និង អ្នកខ្លាំងដូចគ្នា ដូច្នេះតើ Phun Sawath  និងពេជ្រ ម្ទេសខ្មាំង នរណាជាអ្នកបង្កើនកំណត់ត្រាឈ្នះ?

Aing-Sam-Ath-Den-Sayamjpg

អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យដែលមួយរយៈនេះ បរាជ័យស្ទើរគ្រប់ការប្រកួតនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Den Sayam ។ នេះជាការប្រកួតមួយដែលសំអាតត្រូវការជ័យជម្នះខ្លាំងណាស់ព្រោះបើចាញ់គេលំបាកទទួលបានទំនុកចិត្តពីមន្ត្រីផ្គូរផ្គងដើម្បីរកឱកាសប្រកួតជាមួយអ្នកប្រដាល់ថៃទៀតណាស់។ សំអាត មានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៤ដង ចាញ់១២ដង ស្មើពិន្ទុ ១ដង ។ ចំពោះអ្នកប្រដាល់ថៃ Den Sayamវិញគេមានសមត្ថភាពប្រហាក់ប្រហែលជាមួយសំអាតដែរទេ និងមានប្រវត្តិប្រកួតចំនួន៤២ដង ឈ្នះ៣៥ដង ចាញ់៥ដង និង ស្មើពិន្ទុ ២ ដង ។ សំអាតស៊យទៀត ឬ ជួបសំណាងល្អ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត