សរុបលទ្ធផល​នៃការប្រកួតគូសំខាន់ៗលើសង្វៀន CNC និង SEA TV

នូ មករា July 18, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់លើសង្វៀន CNC កាលពីយប់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ អ្នកប្រដាល់កម្ពុជាអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធ និង វី សេរីចាន់ឌីន មមពីក្លិបខ្លារខិនមានរិទ្ធបានបង្កើនស្ថិតិឈ្នះទៅក្នុងប្រវត្តិប្រកួតរបស់ខ្លួនបានទៀតហើយ។

ចំរើន បានយកឈ្នះពិន្ទុលើអ្នកប្រដាល់ថៃ Darki Sor Viravan ដោយពិន្ទុបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញរួចមក។ ជ័យជម្នះនេះនេះបានធ្វើឲ្យកំណត់ត្រាប្រកួតរបស់ចំរើនក្នុងព្រឹត្តិការណ៍នេះ ២ ប្រកួតឈ្នះទាំង ២ ប្រកួត ខណៈដែល ២ ប្រកួតរបស់ Darki Sor Viravan ចាញ់ទាំង ២ ប្រកួតនោះ ។

ដោយឡែក ចាន់ឌីនក៏បានប្រកួតឈ្នះអ្នកប្រដាល់ឡាវ Chan Chai ដោយពិន្ទុដែរបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញយ៉ាងតឹងតែងនោះ ។ ជ័យជម្នះនេះបានធ្វើឲ្យ ២ ប្រកួតរបស់អ្នកប្រដាល់កម្ពុជារូបនេះក្នុងព្រឹត្តិការណ៍នេះឈ្នះបានទាំង ២ ប្រកួតចំពោះអ្នកប្រដាល់ឡាវ Chan Chai វិញនោះ ២ ប្រកួតក្នុងព្រឹត្តិការណ៍នេះចាញ់ទាំង ២ ប្រកួតតែម្តង។

photo_2016-07-17_20-50-59 [800x600]

ដោយឡែកនៅលើលើសង្វៀន SEA TV  នាព្រឹកថ្ងៃទី១៧ ខែកក្កដាឯណោះវិញ អ្នកប្រដាល់កម្ពុជា បាង កាយ៉ាក់ មគពិក្លិបអប្សរាគុនខ្មែរដែលទើបតែព្យាបាលជើងដែលបាក់ជានោះត្រូវអ្នកប្រដាល់ថៃ Yorth Phit Ek បង្ខំឲ្យចុះចាញ់នៅទឹកទី ៣ ។កាយ៉ាក់ត្រូវអ្នកប្រដាល់ថៃ Yorth Phit Ek ទាត់ឲ្យខូចដៃហើយបង្ខំចិត្តចុះចាញ់គូប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី៣ ។

ចំណែក ឃីម ឌីម៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានផ្ដួលអ្នកប្រដាល់ថៃឈ្មោះ Fa Mechhai ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ៤ ។ ស្ថានភាពប្រកួតដែលដំបូងឡើងហាក់ដូចជាតឹងតែងនោះនៅទឹកទី ៣ Fa Mechhai ត្រូវអាជ្ញាកណ្ដាលរាប់ ៨ ម្ដង ។មកដល់ទឹកទី ៤ឌីម៉ាធាក់មួយជើងយ៉ាងខ្លាំងចំចុងដង្ហើមធ្វើឲ្យ Fa Mechhai សន្លប់ក្រោកលែងរួច ។

ចំពោះព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជាវគ្កបាក់កណ្ដាលផ្ដាច់ព្រ័ត្រលើសង្វៀន SEA TV នៅរសៀលថ្ងៃទី១៧ ខែកក្កដាវិញនោះ អ្នកប្រដាល់កម្ពុជាឈ្នះអ្នកប្រដាល់ថៃទាំង ២ រូប  ដោយ ពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស ប្រកយតឈ្នះអ្នកប្រដាល់ថៃ Pha Yaknoy ដោយពិន្ទុ ក្នុងខណៈដែលផង់ សុភាព មកពីក្លិបតាឡីដំរីមានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ថៃ Phlay Noy ដោយពិន្ទុ ។

ពុទ្ធ ហ៊ុច និង ផង់ សុភាពត្រៀមជួបគ្នាវគ្កផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ ឯអ្នកប្រដាល់ថៃទាំង ២ រូបគឺ Phlay Noy និង Pha Yaknoy នឹងត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ បន្តទៀត៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត