ជើងខ្លាំង ឃឹម ឌីម៉ា និង បាង កាយ៉ាក់ ត្រៀមខ្លួនអង្រួនសង្វៀននៅថ្ងៃអាទិត្យនេះ

នូ មករា July 15, 2016


ភ្នំំពេញ៖ អ្នកប្រដាល់បាង កាយ៉ាក់ ក្លឹបអប្សរាគុនខ្មែរនឹងឡើងប្រកួតជាមួយថៃលើសង្វៀន SEA TV នៅព្រឹកថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីគេមានរបួសបាក់កជើងលើសង្វៀនហើយសម្រាកព្យាបាលមួយរយៈមកនោះ។កាយ៉ាកជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានប្រវត្តិអស្ចារ្យណាស់។ អ្នកប្រដាល់រូបនេះក្រៅពីមានស្នៀតវ៉ៃអស្ចារ្យនោះប្រវត្តិប្រកួតរបស់គេគឺស្ទើរតែមិនធ្លាប់ជួបបរាជ័យឡើយ។

Bang-Kayak--Yorth-Phit-Ek [800x600]

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៥៤ដង ចាញ់១ ដង និង វាយគូប្រកួតឲ្យសន្លប់ចំនួន១១ដង ។ ជាអ្នកប្រដាល់ដែលមានចិត្តធំ និង កលល្បិចអស្ចារ្យនោះគេមានរបៀបវ៉ៃយ៉ាងចម្លែកគឺមិនដកថយ និង មិនឆេវឆាវចំពោះអ្នកប្រដាល់ថៃ Yorth Phit Ek វិញគេក៏មានរបៀបវ៉ៃមិនធម្មតាដែរ ។ជាមួយនឹងចិត្តត្រជាក់នោះគេតែងតែរង់ចាំមើលពីចំណុចខ្សោយរបស់គូប្រកួតជានិច្ច ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ ដង ឈ្នះ៥៩ដង ចាញ់ ៦ដងប៉ុណ្ណោះ។ ការលេចមុខជាថ្មីរបស់អ្នកប្រដាល់ជើងខ្លាំងកម្ពុជារូបនេះជាមួយអ្នកប្រដាល់ថៃ Yorth Phit Ek នរណាជាអ្នកជួបសំណាងល្អ ?

ដោយឡែកខ្លាចាស់ឃឹម ឌីម៉ា មកពីក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Fa Mechhai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែបើតាមការអះអាងពីលោកថៃ អ៊ូដែលជាប្រតិភូដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅកម្ពុជានោះថាគេមានសមត្ថភាពប្រហាក់ប្រហែល នឹង ឃីម ឌីម៉ាដែរ។ ឌីម៉ាមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៥ដង ចាញ់១២ដង និង ស្មើពិន្តុ ២ ដង ។គេមិនមែនជាអ្នកប្រដាល់ដែលមានចិត្តធំណាស់ណាទេតែជង្គង់ និង កែងរបស់គេគួរឲ្យខ្លាចណាស់ ។

Khim-Dima-Fa-Mechhai [800x600]

ចំពោះអ្នកប្រដាល់ Fa Me Chhai វិញគេមានប្រវត្តិប្រកួតចំនួន៦១ ដង ឈ្នះ៥១ ដង ចាញ់៩ ដង និង ស្មើពិន្ទុ ១ដង ។ ទោះបីគេមិនបានដឹងពីរបៀបវ៉ៃរបស់អ្នកប្រដាល់ថៃរូបនេះក៏ពិតមែនតែគេជឿថាការប្រកួតនេះអ្នកប្រដាល់កម្ពុជាឃីម ឌីម៉ា នឹងឈ្នះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត