ខ្លាចាស់ ផុន ផាន់ណា លេចមុខជាថ្មីដើម្បីប៉ះជាមួយថៃនៅសង្វៀន CTN

នូ មករា July 14, 2016


ភ្នំពេញ៖ ខ្លាចាស់ផុន ភាន់ណា មកពីក្លឹបអប្សរាគុនខ្មែរដែលបានបាត់មុខប៉ុន្មានឆ្នាំមកហើយនោះបានលេចមុខមកវិញដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ Phetmony Moutran Sankham ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៥គីឡូក្រាមលើសង្វៀន CTN នាថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ។

PHANNA [800x600]

ផាន់ណា បានបាត់មុខបន្ទាប់ពីការប្រកួតរបស់គេជួបបរាជ័យជាបន្តបន្ទាប់តែពេលនេះគេលេចមុខមកវិញមិនដឹងថានៅតែខ្សោយ ឬ ក៏ខ្លាំងឡើងវិញនោះទេ។ គេមានប្រវត្តិប្រកួតចំនួន៧៤ដង ឈ្នះ៦៥ដង ចាញ់៥ដង និង ស្មើពិន្ទុ ៤ដង ។ ចំពោះអ្នកប្រដាល់ថៃវិញគេមានស្ថិតិប្រកួតច្រើនជាងផាន់ណា គឺធ្លាប់ប្រកួតចំនួន៩៥ដង ឈ្នះ៧០ដង ចាញ់២០ដង និង ស្មើពិន្ទុ៥ដង ។ ចាំមើលផាណាឈ្នះ ឬ ចាញ់ ?

REACH [800x600]

មួយគូទៀតនោះគឺ ទេស សំខាន់ បន្ទាប់ពីធ្លាប់បាក់ថ្គាមម្តងនោះបានត្រឡប់មកកាន់សង្វៀនប្រដាល់វិញប៉ុន្តែហាក់ដូចជាមិនសូវជួបសំណាងល្អឡើយ។ លើកនេះសំខាន់ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Sutrak Lamnamoon Mouy Thai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ការប្រកួតនេះមិនដឹងថាសំខាន់ស្វែងរកជ័យជម្នះសម្រាប់ខ្លួនឯងបានឬអត់នោះទេ ។

DSCN5221 [800x600]

ដោយឡែកលើសង្វៀន CNC ថ្ងៃទី១៧កក្កដាអ្នកប្រដាល់ជើងថ្មីកម្ពុជា ២ រូបបានទទួលឱកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ ។

កីឡាករ ឡុង ជិន មកពីក្លឹបខ្លារខិនមានរិទ្ធ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃYorth Phit Lamnamoon Mouy Thai ក្នុងប្រភេទទម្ងន់៥៧ គីឡូក្រាម ។ រីឯអ្នកប្រដាល់ជើងថ្មី សេក ចាន់រាជ មកពីក្លឹបអង្គរមានជ័យខេត្តសៀមរាបក៏ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Timchhai Loukphit Noy ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែរ។

ដូច្នេះតើ អ្នកប្រដាល់វ័យក្មេងកម្ពុជាទាំង ២ រូបនេះជួបសំណាងល្អ ឬ យ៉ាងណា ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត