តើកីឡាករ ខ្មែរ-ថៃ ឬ ឡាវ ដែលនឹងស្គាល់ពាក្យឈ្នះលើសង្វៀន CNC សប្ដាហ៍នេះ ?

នូ មករា July 13, 2016


ភ្នំពេញ៖ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់ថ្ងៃទី១៦ ខែកក្កដានេះ នឹងមានអ្នកប្រដាល់ខ្មែរ ២រូប ថៃមួយរូប និង ឡាវមួយរូបត្រូវប្រជែងគ្នាដើម្បីដណ្តើមយកភាពឈ្នះប៉ុន្តែគេកំពុុងចោទសួរថា តើនរណាដែលនឹងជួបសំណាងល្អ?

សម្រាប់អ្នកគាំទ្រវិញសុទ្ធតែមានជំនឿចិត្តលើអ្នកប្រដាល់កម្ពុជា វី សេរីចាន់ឌីន មកពីក្លឹបខ្លារខិនមានរិទ្ធឬអាចនិយាយបានថាទោះបីគេជាអ្នកល្បីស្រករក្រោយមែនប៉ុន្តែក្នុងព្រឹត្តិការណ៍នេះមួយប្រកួតដំបូងរបស់គេជួបជ័យជម្នះគួរឱ្យសរសើរ។ ចាន់ឌីនដែលមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៤៩ដង ចាញ់៩ដងស្មើពិន្ទុ ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៥ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ឡាវ Chan Chai ។ កីឡាករបរទេសរូបនេះទំនងពុំមែនជាឧបសគ្គសម្រាប់ ចាន់ឌីន នោះទេ ព្រោះអ្នកប្រដាល់ឡាវរូបនេះបានខកចិត្តម្តរួចហើយដោយសារ តែមួយប្រកួតដំបូងរបស់គេបានជួបបរាជ័យ។ អ្នកប្រដាល់ឡាវរូបនេះមានប្រវត្តិប្រកួតចំនួន ៨៧ដង ឈ្នះ៦០ដង ចាញ់ ២៤ដងស្មើពិន្ទុ ៣ដង។

DIN-CHAI-[800x600]

ជាមួយគ្នានេះ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានរិទ្ធដែលគេស្គាល់ជាទូទៅថាជាអ្នកប្រដាល់ចូលចិត្តថ្វាយបង្គំគ្រូតាមរបៀបក្រមុំតែងខ្លួននោះត្រូវជួបប្រកួតជាមួយអ្នលប្រដាល់ថៃ Darki Sor Viravan ។ ចំរើនដែលមួយប្រកួតដំបូងរបស់គេផ្ដួលគូប្រកួតបាននៅទឹកទី ៤នោះគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧៤ដង ចាញ់៩ដង ស្មើពិន្ទុ ២ដង និង វាយគូប្រកួតឲ្យសន្លប់បាន២០ដង។ ចំពោះអ្នកប្រដាល់ថៃ Darki វិញមួយប្រកួតដំបូងរបស់គេជួបបរាជ័យប្រវត្តិប្រកួតរបស់គេប្រហាក់ប្រហែលចំរើនដែរគឺធ្លាប់ប្រកួតចំនួន៨៤ដង ឈ្នះ៦២ដង ចាញ់១៧ដងស្មើពិន្ទុ៥ដង។

ដូច្នេះក្នុងចំណោមជើងខ្លាំង៣ជាតិសាសន៍ទាំង ៤ រូប តើនរណាដែលជាអ្នកត្រួតត្រាសង្វៀន CNC នៅថ្ងៃនោះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត