ខ្សែក្រវាត់ស្រាបៀរកម្ពុជាឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

នូ មករា July 12, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍ទម្ងន់៦៥គីឡូក្រាមបានឈានដល់វគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ ការប្រកួតមិនមែនអនុវត្តន៍ដោយពូលនីមួយៗត្រូវប្រកួតគ្នារក ២ នាក់សម្រាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយគឺពូល A ប្រកួតជាមួយពូល B ដើម្បីរក ២នាក់ក្នុងពូលនីមួយៗសម្រាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត។ ការអនុវត្តន៍រូបមន្ដនេះគឺដើម្បីឲ្យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមានកីឡាករ ខ្មែរ ២រូប និងបរទេស ២រូបបានប្រកួតគ្នា។

អ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុច មកពីក្លឹបពុទ្ធសេរីវង្សដែលជាអ្នកប្រដាល់ដណ្ដើមបានចំណាត់ថ្នាក់លេខ ១ ពូល Aនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Pha Yaknoy ដែលបានចំណាត់ថ្នាក់លេខ២ ពូល B ។ ក្នុងការប្រកួតវិលជុំក្នុងពូល ៤ប្រកួតសុខហ៊ុចឈ្នះទាំង ៤ ប្រកួត ។

HUCH [800x600]

ចំពោះអ្នកប្រដាល់ថៃ Pha Yak Noy វិញ៤ប្រកួតគេឈ្នះបាន ២ ប្រកួត និង ចាញ់ ២ ប្រកួត។ តាមពិតអ្នកប្រដាល់ទាំង ២ រូបនេះធ្លាប់ជួបគ្នាម្ដងហើយព្រោះការប្រកួតនេះគេអនុវត្តន៍តាមរូបមន្ដចម្លែកគឺកីឡាករបរទេសស្ថិតនៅមួយពូល(ពូល B )និង កីឡាករកម្ពុជាស្ថិតនៅមួយពូល(ពូលA) ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរផង់ សុភាព ក្លឹបខេត្តរតនគីរី ប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Phlay Noy ។ កីឡាករ Phlay Noy កាលប្រកួតក្នុងវគ្គវិលជុំគេប្រើស្នៀតកែងសកស្លាបផ្ដួលសុភាពឲ្យសន្លប់នៅទឹកទី ៣ ។ អ្នកប្រដាល់ថៃរូបនេះបានចំណាត់ថ្នាក់លេខ ១ ក្នុងពូល បរទេស ឯ សុភាពបានចំណាត់ថ្នាក់លេខ ២ ក្នុងពូលខ្មែរ ។

PHEAP [800x600]

ជំនួបនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុច-ផង់ សុភាព និង អ្នកប្រដាល់ថៃ  Phlay Noy និង Pha Yak Noy នរណានឹងជួបសំណាងល្អហើយក្លាយជាអ្នកឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រជែងយកតំណែងជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមនេះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត