សុខ រ៉ា បង្កើនស្ថិតិឈ្នះខណៈដែល កន ចន្ថា ជួបរឿងស៊យ

នូ មករា July 11, 2016


ភ្នំពេញ៖ កីឡាករ កន ចន្ថា នៃសមាគមប្រដាល់ក្រសួងការពារជាតិបានជួបរឿងអាក្រក់លើសង្វៀន CNC ក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់គោជល់នាយប់ថ្ងៃទី៩ ខែកក្កដាដោយត្រូវអ្នកប្រដាល់ឡាវ Pet P.T.T Thong Twi វាយឡើងទក់សាច់។ ក្នុងការប្រកួតនោះ ចន្ថាវ៉ៃបានល្អតែមួយទឹកដំបូងប៉ុណ្ណោះហើយចាប់ពីទឹកទី២ ទៅអ្នកប្រដាល់ឡាវជាអ្នកវ៉ៃ ឯ ចន្ថាជាអ្នករងនិងដកថយវិញម្តង។ វ៉ៃប៉ុណ្ណឹងហើយក្នុងចំណោមចៅក្រមទាំង ៥ នៅមានចៅក្រមម្នាក់ឲ្យពិន្ទុចន្ថាជាអ្នកឈ្នះទៅទៀតក្នុង ខណៈដែលចៅក្រម ៤ រូបទៀតឲ្យអ្នកប្រដាល់ឡាវ Prt P.T.T Thong Twi ជាអ្នកឈ្នះនោះ។

photo_2016-07-10_21-19-54 [800x600]

ដោយឡែកមាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យបានប្រកួតឈ្នះអ្នកប្រដាល់ថៃឈ្មោះ Butsadee Khay Or Saengthien Noyដោយពិន្ទុ។

ដោយឡែកលើសង្វៀន SEA TV ឯណោះវិញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា អ្នកប្រដាល់ ឯម សុធី មកពីក្លិបឬទ្ធីពោធិ៍ជ័យកីឡាបានឡើងវ៉ៃសងសឹកជាមួយអ្នកប្រដាល់ថៃ Kiev Ba បានសម្រេច។ លើកមុន Kiev Ba ឈ្នះសុធីដោយពិន្ទុ ប៉ុន្តែនៅលើកនេះ សុធី បានប្រើកែងវាយអ្នកប្រដាល់ថៃរូបនេះឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ វិញម្តង ។

photo_2016-07-10_21-23-21 [800x600]

លើសង្វៀនដដែលនេះដែរអ្នកប្រដាល់ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Chhuok Chhai ។ ចំណែកនៅរសៀលថ្ងៃដដែលនោះ អ្នកប្រដាល់សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកដែលល្បីខាងលេងកែង និងជង្គង់នោះ បានប្រកួតចាញ់អ្នកប្រដាល់ថៃ Kwan Ek ដោយពិន្ទុដាច់តែម្ដង ។ ចំពោះសារឿន ចាន់ មកពីក្លិបសម្រែករាជសីហ៍បានលើកទង់ជ័យ ស ចុះចាញ់អ្នកប្រដាល់ថៃ Yorth Sayam មុនស្នូរជួងបញ្ចប់ទឹកទី៣៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត