Mohamed Salah៖ ខ្ញុំនឹងទៅរុស្សីដើម្បីមោទកភាពរបស់យើងទាំងអស់គ្នា!

រីតា May 29, 2018


អេហ្សុីប៖ គិតមកត្រឹមពេលនេះ រឿងរ៉ាវរកាំរកូសនៃការប៉ះទង្គិចគ្នារវាងកីឡាករ Sergio Ramos និងកីឡាករ Mohamed Salah ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ។ យ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធជនជាតិអេហ្សុីប Mohamed Salah ដែលកំពុងរងរបួសស្មាដោយសារតែការប៉ះទង្គិចកាលពីចុងសប្តាហ៍មុននោះ បានប្តេជ្ញាចិត្តថា រូបគេនឹងព្យាយាមធ្វើឱ្យបានល្អបំផុតក្នុងការប្រកួត FIFA World Cup នាខែក្រោយនេះ ។

កាលពីថ្ងៃទី២៨ ខែឧសភា ម្សិលមិញនេះកីឡាករអេហ្ស៊ីបរូបនេះបានលើកឡើងនៅលើគណី Instagram របស់ខ្លួនថា៖ «វាគឺជារាត្រីដ៏ឈឺចាប់មួយប៉ុន្តែខ្ញុំគឺជាអ្នកប្រយុទ្ធ ។ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងទៅរុស្សី ដើម្បីឲ្យអ្នកទាំងអស់គ្នាមានមោទកភាព ។ ការស្រលាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាអ្វីដែលខ្ញុំត្រូវការ» ៕

 

គួរំលឹកថា Mohamed Salah បានរងរបួសស្មានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីបានបង្ហាញខ្លួនត្រឹម ៣០នាទីប៉ុណ្ណោះ ។ ការប៉ះទង្គិចនេះបានក្លាយជាប្រធានបទក្តៅមួយក្នុងមជ្ឈដ្ឋានបាល់ទាត់ ជាពិសេសក្នុងចំណោមប្រជាជនអាហ្សុីបតែម្តង ខណៈដែលពួកគេបាននាំគ្នាបន់ស្រន់ឱ្យកីឡាកររូបនេះឆាប់ជាសះស្បើយទាន់ការប្រកួត World Cup ដែលរូបគេត្រូវរួមចំណែកជួយក្រុមជម្រើសជាតិអេហ្សុីបនោះ ៕

អត្ថបទ៖ រីតា

 

 

 

មតិយោបល់